Archive for ខែមករា, 2018

ជិះឡានក្រុងលើកដំបូង

ឡានក្រុង ឬរថយន្តក្រុង បានប្រតិបត្តិការដឹកអ្នកដំណើរក្នងរាជធានីភ្នំពេញជាច្រើឆ្នាំណាស់មកហើយ ទើបតែពេលនេះ គឺជាលើកដំបូងសម្រាប់ខ្ញុំដែលបានសាកល្បងធ្វើដំណើរតាមរថយន្តក្រុងនាល្ងាចថ្ងៃទី ០៤ ខែមការា ឆ្នាំ២០១៨នេះ។ ជាច្រើនលើកច្រើនសារម​កហើយ ខ្ញុំបានព្យាយាមស្វែងយល់ពីផ្លូវ និងខ្សែរបស់ចរាចររបស់រថយន្តក្រុង និងចំណតរបស់វារាប់ខែ តែហាក់មិនច្បាស់លាស់ទាល់តែសោះ ដោយបានស្វែងរកព័ត៌មានពីក្នុងgoogle និងទំព័ររបស់facebook របស់សាលារាជធានីភ្នំពេញជាដើម។  ខ្ញុំធ្លាប់ស្តាប់វិទ្យុអំពីកម្មវិធីសម្រាប់ជិះរថយន្តក្រុងនៅលើទូរស័ព្ទ ខ្ញុំក៏សាកល្បងចូលទៅplay store រូចស្វែងរក និងទាញយកម្មវិធីឈ្មោះ Stops Near Me ។ កម្មវិធីនេះបង្ហាញពីផ្លូវ និងខ្សែរបស់រថយន្តក្រុង និងចំណតរង់ចាំរបស់អ្នកដំណើរយ៉ាងច្បាស់លាស់ ។ ខ្ញុំបើកដំណើរការកម្មវិធីនេះរួចរង់ចាំរថយន្តក្រុង ព្រោះខ្ញុំត្រូវធ្វើដំណើរពីពេទ្យលោកសង្ឃ ទៅពេទ្យរ៉ុស៊ី តាមផ្លូវ២៧១ ។

ម៉ោងប្រហែល ៥ៈ១០ នាទីល្ងាច ខ្ញុំរង់ចាំប្រហែល៥នាទី រថយន្តក៏មកដល់ ។ ខ្ញុំបានឡើងលើរថយន្តក្រុង គឺពុំមានអ្នកដំណើរណាម្នាក់ឡើង ក្រៅពីតៃកុងឡាន ។  ធ្វើដំណើរបន្តដល់ចំណតអូបែកក្អម មានអ្នកដំណើរម្នាក់ទៀតបានឡើងជិះឡាននេះដែរ រួចរថយន្តបានធ្វើដំណើររហូតដល់ចំណតពេលរ៉ុស៊ី ដែលជាគោលដៅរបស់ខ្ញុុំចុះ។ 

សរុបមកវិញ ប្រជាពលរដ្ឋពុំមានការពេញនិយមជិះរថយន្តក្រុង ដោយសារការខ្វះខាតខាងព័ត៌មានដូចជារូបខ្ញុំជាដើម តែក្រោពេលប្រើកម្ម​វិធីទូរស័ព្ទនេះវាពិតជាងាយស្រួល។

ខែមករា 5, 2018 at 10:10 ព្រឹក បញ្ចេញមតិ


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives