Time is flying

ខែ​កុម្ភៈ 27, 2018 at 7:40 ល្ងាច បញ្ចេញមតិ

ឱកាសពេលវេលាកន្លងទៅពិតជារហ័សមែន ។ ថ្ងៃទើបរះព្រឹកមិញ ឥឡូវក៏លិចវិញបាត់ ត្រឹមតែរយៈពេលតែ១ថ្ងៃសោះ ខ្ញុំក៏មានអារម្មណ៍ថា ខ្លួនកាន់តែចាស់ទៅៗដែរ ។ តើពេលណាទៅ! ទើបខ្ញុំអាចស្វែងរកស្នេហាមួយនេះ ហើយបញ្ជប់ជីវិតsingleរបស់ខ្ញុំបាន?

គ្រាន់តែគិតដល់រឿងយកប្រពន្ធ ក៏នឹកទៅដល់ពេលមានកូន នោះគឺជាជីវិតគ្រួសារប្រកបដោយភាពមមាញឹកមួួយ…… ។ បែរងាកមកគិតពីជីវិតបច្ចុប្បន្នវិញ ក៏មើលឃើញថា ឱ!ជីវិតsingleពិតជាងាយស្រួលមែន ចង់ទៅណាក៏ទៅ ព្រលឹមបាត់ព្រលប់ចូលផ្ទះ ចង់ធ្វើអីក៏ធ្វើ ឥតមានអ្នកខ្វល់ខ្វាយពីអ្វីសោះ សេរីភាព១០០% នៅលីវពិតជាស្រួលយ៉ាងនេះ។ មកដល់ត្រង់នេះក៏នឹកដល់នារីម្នាក់ឈ្មោះចំប៉ា ។ ផ្តើមពីមនុស្សស្គាល់ធម្មតាពី១ឆ្នាំ ទៅ២ឆ្នាំ បានក្លាយជាមនុស្សម្នាក់ដែលកាន់តែស្គាល់ កាន់តែធ្វើអោយខ្ញុំចាប់អារម្មណ៍ 😀 ។ 

ចំប៉ានាងរៀបការហើយ និងមានកូនតូចៗចំនួន៣នាក់ ប៉ុន្តែអ្វីដែលធ្វើអោយខ្ញុំចាប់អារម្មណ៍នោះគឺ នាងបានប្រើជីវិតរបស់នាងយ៉ាងមានសេរីភាព ហេតុអ្វីក៏នាងសំណាងយ៉ាងនេះ?

គិតចុះគិតឡើងក៏គិតថា ជីវិតរបស់មនុស្សយើង ទោះនៅលីវក្តី ឬជាជីវិតគ្រួសារក្តី បើចង់មានសរីភាពក៏យើងអាចនៅតែអាចធ្វើបាន សំខាន់គឺឋិតលើខ្លួនយើង កុំព្រោះតែជីវិតគ្រួសារ បែរជាយកសម្ពាតគ្រួសារមួយនេះមកសង្កត់សិទ្ធសេរីភាពខ្លួនឯង រួចមកត្អូញត្អែរថាបាត់បង់សរីភាពនោះពុំត្រឹមត្រូវទាំងស្រុងនោះទេ។

ណ្ហើយ!ឈប់ត្អូញត្អែរ និងបញ្ចប់ត្រឹមហ្នឹងចុះ សង្ឃឹមថាទេវតានឹងផ្តល់ស្នេហាមួយមកអោយខ្ញុំដែលខ្ញុំពេញចិត្ត។

ពីខ្ញុំ
ព្រានារីស្មោះស្នេហ៍

 

 

Entry filed under: គ្មាន​ចំណាត់ក្រុម.

ជិះឡានក្រុងលើកដំបូង រំដួលដងស្ទឹងសង្កែ ភ្លេងសុទ្ធ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: