Archive for ខែ​ឧសភា, 2018

បុប្ផាឈៀងម៉ៃ Cover ភ្លេងសុទ្ធ

បុប្ផាឈៀងម៉ៃ រៀមនឹកអាល័យ អូនរាល់ថ្ងៃពុំភ្លេចឡេីយ នឹកគ្រាថ្នាក់ថ្នមច្រៀង បំពេរកេងរួមខ្នេីយ ស្តាយអេីយសែនស្តាយ យេីងបែកគ្នាហេីយ ឈៀងម៉ៃអូនអ្ហេីយ សូមអូនកុំបែកចិត្តពីបង។ ស្រស់អេីយសែនស្រស់ រៀមនឹកស្រណោះ គ្រាដែលធ្លាប់បីត្រកង ពេលអូនងូតទឹក បងដុះក្អែល អង្អែលខ្នង សូមកុំបែកចិត្តអាណិតបងផង រៀមមានបំណងតែអូនមួយជាគូជីវិត។

ខែ​ឧសភា 8, 2018 at 4:07 ល្ងាច បញ្ចេញមតិ

Watch “Singkhmer | ជំនោរប៉ៃលិន ភ្លេងសុទ្ធ [ Karaoke ]” on YouTube

១៖-សន្សើមជើងភ្នំ ទោចយំ សុំក្ដីអាណិត សាស្រ្តា ចៅចិត្រ កាំបិត អាចចិតដងឯង ល្ខោនស្នេហ៍លោកា ដូចខ្លាឃ្មុំ ដាច់សង្វែង រស់សែន ចំបែង កំសត់កំប្លែងមិនទៀង ២៖-ជំនោរប៉ៃលិន សុបិន្ដលើខ្នងភ្នំយ៉ាត មន្តស្នេហ៍ អធ្រាត្រ ធម្មជាតិ ក្រោមតំណក់ភ្លៀង ទំនួញជាតិមុន នាយទុនព្រៃត្បូងកណ្ដៀង ប្រហារ រូបនាង ឱ្យឃ្លាត ឃ្លាតចាកប្រុសស្នេហ៍ (ពោល) ឆវ័នបងអើយ! នៅចាំទេបង ស្នេហ៍គ្រាដំបូង ក្រោមម្លប់ដួងខែ R៖-អូននឹកស្រណោះ ដល់ភក្ត្រ ប្រុសស្នេហ៍ អូនធ្លាប់ បំពេរ មិនដែល ឱ្យឃ្លាត ៣៖-ជំនោររសាត់ ផាត់លើផ្នូរស្នេហ៍អ្នកក្រ រស់ទាំង ត្រដរ ក្លាយជាទាសករធម្មជាតិ តែអូននៅស្មោះ ទោះបីផ្ទៃលោកចង្អៀត ទោះកើត រយជាតិ ប្រាថ្នាជួបបងជានិច្ច

ខែ​ឧសភា 6, 2018 at 1:20 ល្ងាច បញ្ចេញមតិ

សែនអាល័យ ភ្លេងសុទ្ធ [ Karaoke ] ហួរ ឡាវី

I.សែនអាល័យ អាល័យណាស់ បងដឹងច្បាស់ ថាអូនមិនត្រលប់ទេ ឱ!ស្រីស្រស់ អូនកុំរិះរេ វិលមករកស្នេហ៍ ស្នេហ៍យើងទាំងពីរវិញអូន។ II.សែនអាល័យ អាល័យខ្លួន សូមស្រីស្ងួន វិលមកបងច្រៀងបំពេរ សូមមាសស្នេហ៍ បែភ័ក្រ្តមកថ្លៃ ស្រស់ចរណៃ ពិសីស្រីកុំប្រែចិត្ត..។ R.បងមិនក្បត់ចិត្តពីអូនឡើយ អូនអ្ហើយ សូមអូនជឿចិត្តបងទៅ រឿងយើងទាំងពីរ មិនមែនជារឿងអាស្រូវ ស្នេហ៍យើងគង់នៅ គ្មានផ្លូវបែកចិត្តទេអូន..។ III.សែនអាល័យ អាល័យស្រី ស្រណោះសម្តី ស្រីថាមិនស្អប់បងទេ សែនអាល័យ គ្មានថ្ងៃងាករេ សូមស្រស់មាសមេ មេត្តាសម្តីបងផង

ខែ​ឧសភា 6, 2018 at 4:59 ព្រឹក បញ្ចេញមតិ

រំដួលដងស្ទឹងសង្កែ ភ្លេងសុទ្ធ

មហាសង្ក្រានច្រានឆ្នាំមួយទៅ ទ្រូងសែនហ្មងសៅ នឹកព្រួយក្រែងពៅឆាប់ភ្លេចរឿងដើម រឿងបាត់ដំបងចងទងដង្ហើម កាលជួបស្រីឆ្មើម រដូវសន្សើមផ្ការីកស្គុះស្គាយ។

អូនដើររើសគ្រុំក្នុងស្ទឹងសង្កែ ភ័ក្រ្កដូចដួងខែ ថ្ពាល់ខួចមានស្នេហ៍នេត្រាពណ្ណរាយ ហត្ថាខ្ចីល្ហក់ សក់ខ្មៅរំសាយ បងគន់មិនណាយ ក្លិនខ្លួនឆោមឆាយ រាយសំណាញ់ស្នេហ៍។

វិចិត្តត្រករអើយ កុំបាច់គូរអី នៅក្នុងលោកីយ៍ស្រីល្អគ្មានទេ មានតែរំដួលដងស្ទឹងសង្កែ ដែលខ្ញុំលួចស្នេហ៍ ទោះរយខួបខែក៏នៅចាំចង។

ឥឡូវរដូវ ផ្ការីកវិលវិញ ចិត្តសែនទោម្និញ ព្យុះកម្មបក់ដេញបាត់ផ្កាមួយទង ត្រីក្រឹមអូនស្លាប់នៅក្នុងដបបង លិខិតនួនល្អង បងទុកទ្រាប់ខ្នងដេកស្លាប់ក្នុងថ្នូរ។

ខែ​ឧសភា 2, 2018 at 9:17 ព្រឹក បញ្ចេញមតិ


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives