រំដួលដងស្ទឹងសង្កែ ភ្លេងសុទ្ធ

ខែ​ឧសភា 2, 2018 at 9:17 ព្រឹក បញ្ចេញមតិ

មហាសង្ក្រានច្រានឆ្នាំមួយទៅ ទ្រូងសែនហ្មងសៅ នឹកព្រួយក្រែងពៅឆាប់ភ្លេចរឿងដើម រឿងបាត់ដំបងចងទងដង្ហើម កាលជួបស្រីឆ្មើម រដូវសន្សើមផ្ការីកស្គុះស្គាយ។

អូនដើររើសគ្រុំក្នុងស្ទឹងសង្កែ ភ័ក្រ្កដូចដួងខែ ថ្ពាល់ខួចមានស្នេហ៍នេត្រាពណ្ណរាយ ហត្ថាខ្ចីល្ហក់ សក់ខ្មៅរំសាយ បងគន់មិនណាយ ក្លិនខ្លួនឆោមឆាយ រាយសំណាញ់ស្នេហ៍។

វិចិត្តត្រករអើយ កុំបាច់គូរអី នៅក្នុងលោកីយ៍ស្រីល្អគ្មានទេ មានតែរំដួលដងស្ទឹងសង្កែ ដែលខ្ញុំលួចស្នេហ៍ ទោះរយខួបខែក៏នៅចាំចង។

ឥឡូវរដូវ ផ្ការីកវិលវិញ ចិត្តសែនទោម្និញ ព្យុះកម្មបក់ដេញបាត់ផ្កាមួយទង ត្រីក្រឹមអូនស្លាប់នៅក្នុងដបបង លិខិតនួនល្អង បងទុកទ្រាប់ខ្នងដេកស្លាប់ក្នុងថ្នូរ។

Entry filed under: គ្មាន​ចំណាត់ក្រុម.

Time is flying សែនអាល័យ ភ្លេងសុទ្ធ [ Karaoke ] ហួរ ឡាវី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: