អំពីខ្ញុំ

សួស្តីខ្ញុំឈ្មោះបុរិន្ទ សព្វថ្ងៃរស់នៅទីក្រុងភ្នំពេញ ខ្ញុំស្លូតហើយចិត្តល្អ មុខមាត់ខ្ញុំមិនស្អាតទេ តែច្រមុះខ្ញុំគេសរសើថាស្អាត ឯច្រមុះក្រោមវិញក៏មិនអន់ដែរ ហាហា ខ្ញុំនិយាយពិតលេងទេ។ ខ្ញុំក៏ចូលចិត្តនិយាយលេងដែរ ប៉ុន្តែខ្ញុំជាមនុស្សពុំសូវនិយាយស្តី តែបើជួបស្រីស្អាតវិញប្រហែលជានិយាយច្រើនមើលទៅ។ ខ្ញុំជាមនុស្សប្រុសពិត ខ្ញុំស្រលាញ់មនុស្សស្រី សព្វថ្ងៃដល់វ័យគួរនឹងរៀបការហើយ ប៉ុន្តែគ្មាននារីណាបេតីខ្ញុំឡើយ។ ខ្ញុំនិយាយបែបនេះមិនមែនគ្មាននារីណាស្រលាញ់ខ្ញុំទេ ប្រហែលជាខ្ញុំរើសពេកដឹងណ្ន៎។ ដូចជាមិនមានលក្ខខណ្ឌអ្វីច្រើនទេ
១. ស្លូត ហើយចិត្តល្អដូចខ្ញុំដែរ
២. ស្អាតគឺមិនអាចខ្វះបាន
៣. ត្រូវមានសញ្ញាបត្របរិញ្ញបត្រ
៤. ត្រូវមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ
៥. ត្រូវមានបទពិសោធន៍ស្នេហា
៦. ផ្តល់អាទិភាពចំពោះនារីនូវស្រីន។
បើបេក្ខនារីណាមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបាន ដោយគ្រាន់តតែផ្ញើរូបថតញញឹមបែបធម្មជាតិមួយសន្លឹងមក

62 មតិ Add your own

  • 1. cambomaths  |  ខែ​កញ្ញា 15, 2010 នៅ 9:55 ព្រឹក

    ស្តាប់​ទៅ​ ចាប់អារម្មណ៍គ្រាន់​បើ!

    ឆ្លើយ​តប
  • 2. posoky  |  ខែ​កញ្ញា 15, 2010 នៅ 3:02 ល្ងាច

    ស្អីហា ទៅដណ្តឹងប្រពន្ឋរឺអោយប្រពន្ឋមកដណ្តឹង 😀

    ឆ្លើយ​តប
    • 3. ញឹក បុរិន្ទ  |  ខែ​កញ្ញា 16, 2010 នៅ 7:10 ព្រឹក

      ពួកម៉ាកឯងគិតមើលមួយណាស្រួល​ គ្នាជ្រើសយកមួយហ្នឹង។ តែបើតាមគ្នាដឹងមានតែយកប្រពន្ធទេបានស្រួល។

      ឆ្លើយ​តប
  • 4. ភារម្យ  |  ខែ​កញ្ញា 16, 2010 នៅ 5:46 ព្រឹក

    😆 បង្ហាញសាច់ដុំដាក់ខ្ទើយហ្មងនៀក! អា! រីករាយដែលបានស្គាល់!

    ឆ្លើយ​តប
    • 5. ញឹក បុរិន្ទ  |  ខែ​កញ្ញា 16, 2010 នៅ 6:10 ព្រឹក

      ញុំបានបញ្ចាក់ហើយថាខ្ញុំជាបុរស់ពិត។
      អញ្ចឹងសូមថែមលក្ខខណ្ឌទី ៧ មួយទៀត គឺខ្ទីយគ្មានសិទ្ធដាក់ពាក្យ។ ហេហេ

      ឆ្លើយ​តប
  • 7. សុវិចិត្រ  |  ខែ​កញ្ញា 16, 2010 នៅ 1:55 ល្ងាច

    ជម្រាប​សួរ​​បង​បុរិន្ទ។ សុខ​សប្បាយ​ជា​ធម្មតា​រ៉េ? ហើយ​ការ​ងារ​អាម៉េចដែរ​ហើយ អាវក់​ដែរ​ទេ?

    ឆ្លើយ​តប
    • 8. ញឹក បុរិន្ទ  |  ខែ​កញ្ញា 17, 2010 នៅ 3:09 ព្រឹក

      សួស្តី ខ្ញុំសុខសប្បាយ។ ចំណែកការងារវិញប្រហែលជាមិនស្រួលដូចយកប្រពន្ធទេមើលទៅ។

      ឆ្លើយ​តប
      • 9. សុវិចិត្រ  |  ខែ​កញ្ញា 17, 2010 នៅ 5:28 ព្រឹក

        😀 😆

  • 10. pisitnseiha  |  ខែ​កញ្ញា 30, 2010 នៅ 7:41 ព្រឹក

    ចំណុច​ទី ៥ ចង់​បះ​សក់!​កិកិកិ សួ​ស្ដី​បុរិន្ទ រីក​រាយ​ដែល​បាន​ស្គាល់!

    ឆ្លើយ​តប
  • 11. ដែនដី​សុវណ្ណភូមិ  |  ខែ​តុលា 4, 2010 នៅ 5:23 ល្ងាច

    ម៉េចហើយលោកបូរិន្ទ ! បានទទួលពាក្យពីនារីណាម្នាក់ហើយឬនៅ ?
    បើអត់មានន័យថាគូព្រងមិនទាន់កើតទេ !! ចាំជាតិក្រោយទៅ ហាសហា៎

    ឆ្លើយ​តប
    • 12. ញឹក បុរិន្ទ  |  ខែ​តុលា 5, 2010 នៅ 1:49 ព្រឹក

      ត្ហឹមត្ហូវ!
      អត់អាចមានន័យថាមិនទាន់ជួប ឬក៏អាចថាមិនទាន់កើត ឬមិនទាន់ពេញវ័យ ដល់ពេលនោះច្បាស់ជាគោចាស់ញាំស្មៅខ្ចីហើយ

      ឆ្លើយ​តប
  • 13. ចាន់ផល  |  ខែ​តុលា 12, 2010 នៅ 7:08 ព្រឹក

    “ខ្ញុំជាមនុស្សប្រុសពិត ខ្ញុំស្រលាញ់មនុស្សស្រី ” ម៉េច​ក៏​​ចាំ​បាច់​បញ្ជាក់? 😀

    ឆ្លើយ​តប
    • 14. ញឹក បុរិន្ទ  |  ខែ​តុលា 12, 2010 នៅ 9:27 ព្រឹក

      ព្រោះ
      ១-ញុមដាក់រួបស៊ិចស៊ី ក្លាចគេច្រឡំថាខ្ញុំខ្ទើយ។
      ២-ប្រុសស្រម័យអាឡូវ មិនប្រកដថាស្រលាញ់មនុស្សស្រីទេជាពិសេសតាមអនឡាញនេះ។
      ហេតុនេះហើយ ខ្ញុំចង់បញ្ចាក់ប្រាប់ថាខ្ទើយកុំចង់ស្រក់ទឹកមាត់អី!
      ជួយមិនបានរ៉េចាស៎…

      ឆ្លើយ​តប
    • 15. ចាន់ផល  |  ខែ​តុលា 12, 2010 នៅ 10:36 ព្រឹក

      អ៎! គិត​ដិត​ដល់​បស់​គេ​មែន! បើ​មិន​និយាយ​ខ្ញុំ​ក៏​មិននឹក​ឃើញ​រឿង​ហ្នឹង​ដែរ។

      ឆ្លើយ​តប
  • 16. សម្ផស្ស  |  ខែ​តុលា 17, 2010 នៅ 10:05 ព្រឹក

    ហា​ហា​ ! សាច់​ដុំ​ពិត​ជា​ធ្វើ​អោយ​គេ​លេប​ទឹក​មាន​មិន​តិច​ទេ​ ។ ហើយ​អ្នក​ដែល​លេប​ទឹក​មាត់​នោះ​គឺ​ពួក​ខ្ទើយ​តែ​ម៉ា​ដង ។

    ឆ្លើយ​តប
    • 17. ញឹក បុរិន្ទ  |  ខែ​តុលា 19, 2010 នៅ 3:45 ព្រឹក

      ហិហិ អត់មាននារីណាចាប់អារម្មណ៍សោះបស់ញុំ ឃើញតាខ្ទើយទាំងអស់។ ​ត្រឹមមើលហើយលេបទឹកមាត់ ញុំអត់កំណាញ់ទេ តាមសប្បាយចុះ ហេហេ

      ឆ្លើយ​តប
  • 18. - ក្មេងពាល -  |  ខែ​តុលា 22, 2010 នៅ 8:04 ព្រឹក

    សួស្តីបាទ! មិនដែលបានចូលលេងសោះ! សុំទឹកមួយកែវបានទេ? ហេហេ លក្ខ័ណគួរសម!

    ឆ្លើយ​តប
  • 19. កូនតូច  |  ខែ​តុលា 22, 2010 នៅ 12:39 ល្ងាច

    លក្ខណ័កាលីបដល់ហើយ:D

    ឆ្លើយ​តប
    • 20. បុរិន្ទ  |  ខែ​តុលា 22, 2010 នៅ 2:15 ល្ងាច

      អាអូនអែងកុំចេះ រឿងបស់ចាស់ៗ នៅក្មេងគិតតែខំប្រឹងរៀនទៅ

      ឆ្លើយ​តប
  • 21. enana88  |  ខែ​វិច្ឆិកា 2, 2010 នៅ 4:59 ព្រឹក

    មើលរូបហើយញ៉ុមអត់លេបទឹកមាត់ទេ តែបែរជាស្រក់ទឺកមាត់វិញ ហិហិ រីករាយណាស់ដែលបានស្គាល់!

    ឆ្លើយ​តប
    • 22. បុរិន្ទ  |  ខែ​វិច្ឆិកា 2, 2010 នៅ 5:48 ព្រឹក

      ខ្ញុំខំសប្បាយចិត្តស្មានតាមាននារីទីមួយចាប់អារម្មណ៍ទៅហើយ
      តែមើលចុះមើលឡើងគឺខ្ទីយអាដែល ហាហា
      តែខ្ញុំមិនប្រកាន់ទេស្រីដូចប្រុសនោះ អោយតែស្របតាមលក្ខខណ្ឌ។

      ឆ្លើយ​តប
      • 23. enana88  |  ខែ​វិច្ឆិកា 3, 2010 នៅ 1:43 ព្រឹក

        ប្រហែលជាម្ចាស់ប្លកនោះមិនស្គាល់ប្រុស ស្រី ខ្ទើយ ទេមើលទៅហើយ​ខ្ទើយមានម៉ានប្រភេទក៏អត់ដឹងទៀត

  • 24. posoky  |  ខែ​វិច្ឆិកា 17, 2010 នៅ 3:37 ល្ងាច

    Hi buddy I just got my email from my friend for applying Hauwei job fro 6 months contract, check the job description below(tell him u my friend):

    Dear all,

    Please announce to all that, now we need the some candidates come to work in our project.
    Due to our project is running smoothly, so we need more staffs come to support us.
    – 3 positions of NOC engineering
    – The contract is 6 months
    You you have friends to recommend please send there CV to me.

    Deadline: 18 Nov 2010 /Time: 17:00pm

    Any problem please let me know.

    Thanks and regards,
    Chheng Saveth
    Tel: 068 440 008/ 077 539 598
    Email: savethch@huawei.com

    ឆ្លើយ​តប
    • 25. បុរិន្ទ  |  ខែ​វិច្ឆិកា 18, 2010 នៅ 5:47 ព្រឹក

      ចាប់អារម្មណ៌តើពួកម៉ាក ប៉ុន្តែពេលដូចជាខ្លីពេក គ្នាពិតជាចង់ធ្វើខាងហ្នឹងណាស់

      ឆ្លើយ​តប
  • 26. សុផាត  |  ខែ​វិច្ឆិកា 18, 2010 នៅ 2:04 ព្រឹក

    អត់ជឿរ៉េ!!
    យាយចឹង នាងខ្ញុំដាក់ពាក្យតែម្តងរ៉ូវ ព្រោះគិតថាត្រូវលក្ខខ័ណ្ឌខាងលើហើយ គិតមិចដែរខ្លួន? 😆

    ឆ្លើយ​តប
  • 28. somada  |  ខែ​កុម្ភៈ 25, 2011 នៅ 8:02 ព្រឹក

    សួស្តីម្ចាស់ផ្ទះ ! ចូលដល់ក្នុងផ្ទះគេ ចង់ភ័យព្រោះម្ចាស់ផ្ទះ​អត់មានអាវពាក់ គិៗៗៗ

    ឆ្លើយ​តប
    • 29. បុរិន្ទ  |  ខែ​កុម្ភៈ 25, 2011 នៅ 8:18 ព្រឹក

      សួស្តី! ម៉ាក់មីអូន កូនៗសុខសប្បាយទេអី?
      ខ្ញុំនៅផ្ទះអត់ពាក់អាវតាចឹង។

      ឆ្លើយ​តប
  • 30. somada  |  ខែ​មីនា 2, 2011 នៅ 1:41 ល្ងាច

    អីយ៉ា អូនទៀតហ្ន៎ អស់ទាស់ហ្មងបងបូរិន្ទ

    ឆ្លើយ​តប
  • 31. kh2kh  |  ខែ​មីនា 4, 2011 នៅ 10:41 ព្រឹក

    សួស្តី បុរិន្ទ

    រីក​រាយ​បាន​ស្គាល់​ប្អូន។
    អត់​អាវ​មិន​អី​ទេ​នៅ​ស្រុក​ខ្មែរ បើ​នៅ​ស្រុក​បា​រាំង​ប្រយ័ត្ន​​ឈឺ​ឥឡូវ។
    ពេល​ខ្ញុំ​​ហាត់​គុន​ខ្មែរ​ក៏​អត់​ដោះ​អាវ​ដែរ លើកលែង​តែ​ពេល​​​ឡើង​ប្រកួត​ទេ!

    សូម​ប្អូន​​ជួប​តែ​ការ​សុខ​សប្បាយ​និង​សុខភាព​ល្អ

    ឆ្លើយ​តប
  • 32. ឧត្តម  |  ខែ​មីនា 24, 2011 នៅ 2:37 ព្រឹក

    រកឃើញហើយ… យេ៎!

    ឆ្លើយ​តប
  • 33. ខ្មែរ ចំណាន  |  ខែ​ឧសភា 11, 2011 នៅ 12:31 ល្ងាច

    សួស្តីបូរិន្ទ!
    សាច់ដុំធំៗ ចឹង ប្រហែលជាអ្នកហាត់គុណខ្មែរបុកតោហើយ
    មើលទៅ មែនអត់​ 😀

    ឆ្លើយ​តប
  • 34. បុរិន្ទ  |  ខែ​ឧសភា 11, 2011 នៅ 2:24 ល្ងាច

    ទេខ្ញុំមិនដែលហាត់ទេ មិនដែលចេះក្បាច់គុណខ្មែរអីទេ។

    ឆ្លើយ​តប
  • 35. វឌ្ឍនៈខ្មែរ  |  ខែ​មិថុនា 4, 2011 នៅ 1:20 ល្ងាច

    សួ​ស្តី បង!
    ថា​អោយ​មួ​យ​សិន!
    មើល​តា​រាង​ទស្សន៍​ទាយ​ទូ​រស័ព្ទ​គាត់​! ញ៉ុម​ខំ​ដាក់​លេង​៣​ខ្សែ អាក្រក់​ទាំង​៣​ខ្សែ! វ៉ៃ​លេខ​ខុស​ក៏ អាក្រក់​ទៀត​! ហាស់ហាស់​
    យ៉ាប់​មែន​ម្ម៉ង​!
    សួស្តី​បាទ!

    ឆ្លើយ​តប
  • 36. ឧត្តម  |  ខែ​កក្កដា 4, 2011 នៅ 9:16 ព្រឹក

    សួស្តីបុរិន! ខ្ញុំមានរឿងចង់ជជែកជាមួយ អាចឲ្យAdd Chat មួយមកខ្ញុំបានទេ! អរគុណ

    ឆ្លើយ​តប
  • 37. សិក្សាពីពេលនេះ  |  ខែ​កក្កដា 27, 2011 នៅ 10:39 ព្រឹក

    😀 😀 😀 😀

    ឆ្លើយ​តប
  • 38. សម្ផស្ស  |  ខែ​កុម្ភៈ 26, 2012 នៅ 1:42 ល្ងាច

    តើ​ខ្ញុំ​អាច​សុំ​រាប់​អាន​ នៅ​ក្នុង​ Facebook ជា​មួយ​អាសយដ្ឋាន​ពិត​បាន​ទេ?

    ឆ្លើយ​តប
    • 39. បុរិន្ទ  |  ខែ​កុម្ភៈ 26, 2012 នៅ 2:35 ល្ងាច

      អីយ៉ាសដូចជាមិនសូវស្រួលសោះ!​ facebook: nhek borin។

      ឆ្លើយ​តប
      • 40. សម្ផស្ស  |  ខែ​កុម្ភៈ 27, 2012 នៅ 12:28 ល្ងាច

        កុំ​បា​រម្ភណ៍​ខ្ញុំ​ប្រុស​ស្រលាញ​ស្រី​ទេ មិន​មែន​ស៊ីម​ពីរ​ទេ

  • 41. បព្វតា  |  ខែ​មីនា 26, 2012 នៅ 2:44 ល្ងាច

    សូស្តីបង ! ញ៉ុម ជាបេប៊ីប្លក់ មិនសូវចេះពីប្លក់ និង ការសរសេរទេណាបង ញុំចងអោយបងជួយណែនាំពីការសរសេរខ្លះៗ បងពិតជាមានសន្តានចិត្តល្អ ដល់ប្អូន ។
    ស៊ីយូ again and again !
    my e-mail : pobpata@yahoo.com

    ឆ្លើយ​តប
  • 42. បេប៊ី  |  ខែ​មេសា 28, 2012 នៅ 11:35 ល្ងាច

    សួសាដី !

    ឆ្លើយ​តប
  • 43. បេប៊ី  |  ខែ​ឧសភា 1, 2012 នៅ 3:04 ព្រឹក

    ហៀបជួ ប៉ង !

    ឆ្លើយ​តប
  • 44. សឿម សាមី  |  ខែ​ឧសភា 10, 2012 នៅ 11:29 ព្រឹក

    តើ លោក ម៉ុន ម៉ន​ គាត់​មាន លេខទូរស័ព្ទ ទេ បង បុរិន្ទ

    ឆ្លើយ​តប
  • 46. សឿម សាមី  |  ខែ​ឧសភា 19, 2012 នៅ 3:21 ព្រឹក

    តើ​អ្នក​មាន​លេង​ facebook ខ្ញុំ​ចង់​ស្គាល់​អ្នក​

    ឆ្លើយ​តប
  • 47. sameypiano  |  ខែ​ឧសភា 19, 2012 នៅ 5:09 ព្រឹក

    Soeum Samey Ekomochi នេះ​របស់​ខ្ញុំ​add ខ្ញុំ​ផង ណា

    ឆ្លើយ​តប
  • 48. Sovann Sculpture  |  ខែ​កក្កដា 6, 2012 នៅ 4:13 ព្រឹក

    សួស្តី លោក បូរិន្ទ !
    ខ្ញុំរីករាយណាស់ ដែលបានស្គាល់ និងឃើញនូវស្នាដៃដ៏ល្អៗរបស់បង
    ដែលបាន គូរដាក់បង្ហាញ សម្រាប់ខ្មែរយើងទាំងអស់គ្នា ។ អរគុណ !

    ឆ្លើយ​តប
  • 49. Ravy  |  ខែ​កក្កដា 31, 2012 នៅ 5:29 ព្រឹក

    សួស្តីលោកអ៊ុំម្ចាស់ផ្ទះ!
    ថ្ងៃនេះ មិនដឹងជាខ្យល់អ្វីទេ បក់ខ្ញុំមកដល់ ផ្ទះរបស់លោកអ៊ុំ?
    រីករាយណាស់ ដែលចូលមកដល់ផ្ទះនេះ! ចាំក្មួយឧស្សាហ៍ចូលមកលេង តែរកអាវពាក់អោយត្រឹមត្រូវផង បើមិនអញ្ចឹង ញញើតសាច់ដុំណាស់ ហាហា 😉
    មានចំណាប់អារម្មណ៍ រៀបថាដាក់ឌឺម៉ង ដល់មើលលក្ខ័ណ ក្ឌូកបាត់! 😛

    ឆ្លើយ​តប
    • 50. បុរិន្ទ  |  ខែ​សីហា 1, 2012 នៅ 2:55 ព្រឹក

      ខ្យល់ហ្នឹងគេហៅថា ខ្យល់និស្ស័យ បានបក់ក្មួយមកដល់ទីនេះ។ បើមាននិស្ស័យមែន មិនបាច់ដាក់ឌឺម៉ង់ក៏ចប់ដែរ 😆 ។

      ឆ្លើយ​តប
  • 51. yangsoty  |  ខែ​សីហា 23, 2012 នៅ 12:10 ព្រឹក

    ជំរាប​សួរ​បង! សូម​ជួយ​ផ្ដល់​យោ​បល់​ផង http://pooreman1.wordpress.com

    ឆ្លើយ​តប
  • 52. sc42  |  ខែ​វិច្ឆិកា 10, 2012 នៅ 6:20 ព្រឹក

    សួរស្ដីបង។
    តើអាចជូយបង្រៀបអេឡិចត្រូនិចខ្ញុំបានទេ?

    ឆ្លើយ​តប
  • 54. សិក្សាពីពេលនេះ  |  ខែ​មករា 12, 2013 នៅ 12:10 ល្ងាច

    សួស្តីបង!!!រីករាយដែលបានស្គាល់

    ឆ្លើយ​តប
    • 55. បុរិន្ទ  |  ខែ​មករា 12, 2013 នៅ 3:49 ល្ងាច

      ចប់! យូណាស់ហើយទើបមក សួស្តីរីករាយដែលបានស្គាល់ !

      ឆ្លើយ​តប
      • 56. សិក្សាពីពេលនេះ  |  ខែ​មករា 13, 2013 នៅ 8:07 ព្រឹក

        មកយូរហើយ តែមិនដែលបញ្ចេញមតិ! 😀
        សុំជួយណែនាំខ្ញុំផង!!

  • 57. Vanda  |  ខែ​កញ្ញា 22, 2013 នៅ 5:46 ព្រឹក

    ខ្ញុំត្រូវការអ្នកជំនាញរចនាក្បាច់ចម្លាក់ខ្មែរតាម ប្រពន្ធ័កំព្យូទ័រ។
    តើខ្ញុំអាចទាក់ទងអ្នកបានតាមវិធីណា???

    ឆ្លើយ​តប
  • 59. Long.chamreoun  |  ខែ​តុលា 7, 2013 នៅ 2:23 ព្រឹក

    សូមអរគុណអ្នកខ្លាំងណាស់ ដែលជួយដាស់អារម្មណ៌របស់ខ្ញុំ អំពីការឆ្នៃប្រឌិតរបស់អ្នក សម្រាប់ការ Design

    ឆ្លើយ​តប
  • 60. yeoung sros  |  ខែ​សីហា 15, 2014 នៅ 5:54 ព្រឹក

    បទ លួងលោម ដែលលោក​បានរៀបរាប់នេះ តាមពិតឈ្មោះដើមមានចំណងជើងថា

    ( សុបិន្តចំឡែក )ច្រៀងដោយលោក នី​ សាលឿន​ ម្ខាស់បទចែវទូកនេសា នោះឯង។

    ចំណែក លោកគ្រូ កែវ សារ៉ាត់ វិញលោកក៏មានបទ(សុបិន្តចំឡែក)ដែរតែអត្ថន័យខុសគ្នា

    ទាំងស្រុង។​ ដូច្នេះសូមឈប់យល់ច្រឡំតទៀតកុំឲ្យបាត់សំណៅដើមរបស់គេ។

    ឆ្លើយ​តប
  • 61. សេក  |  ខែ​ធ្នូ 22, 2014 នៅ 4:53 ព្រឹក

    បងបូរិន សូមបងជួយ share ពីវិធីលេងអុក អោយខ្ញុំផង៕​​ pro.acct.training@gmail.com អរគុណបងទុកជាមុន។

    ឆ្លើយ​តប
  • 62. Nat Sophornchealin  |  ខែ​តុលា 9, 2015 នៅ 4:18 ព្រឹក

    ក្រុមហ៊ុនយើងខ្ញុំមានកម្មវិធីពិសេស សម្រាប់តែនៅក្នុងខែនេះតែប៉ុណ្ណោះ ! ! !

    សួរស្តី, នាងខ្ញុំឈ្មោះ ណាត សោភ័ណជាលីន ជាជំនួយការរបស់អ្នកគ្រប់គ្រង មកពីក្រុមហ៊ុន SDBS Technology.
    ខ្ញុំចង់ប្រាប់អ្នកអំពីការបង្កើតប្រព័ន្ធ ជជែកកំសាន្ត, ហើយឥឡូវនេះក្រុមហ៊ុនយើងខ្ញុំបានដាក់ឱ្យប្រើប្រាស់
    ដោយឥតគិតថ្លៃ ប្រសិនបើអ្នកបានចុះឈ្មោះនិង ប្រើប្រាស់នៅក្នុង ខែនេះ។ សូមចូលមកទស្សនា http://www.sdbstechnology.com/products-it-solution-company-in-cambodia/live-chat-it-system-in-cambodia/ ឬ ទាក់ទងមកយើងតាម ទូរស័ព្ទលេខ 023 500 3258 ។

    សូមអរគុណ។

    ឆ្លើយ​តប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


%d bloggers like this: