Posts filed under ‘ស្នាដៃ’

គ្មានអីនិយាយទេ កុំថាមួយឆ្នាំ២០២១ មិនបានផុសសោះ

គ្មានអីនិយាយទេ កុំថាមួយឆ្នាំ២០២១ មិនបានផុសសោះ។ ឈប់លេងប្លុកហេីយ រវល់ធ្វេីជាងឈេី

ខែតុលា 3, 2021 at 5:09 ល្ងាច មតិ 3

ស្តារឡើងវិញកៅអីបេងដែលគេបោះបង់ចោល

ខ្ញុំបានឃើញកៅអីមួយបែកបាក់ ត្រូវបានគេយកមកចោលនៅកៀនជញ្ជាំងអគារ ហាលថ្ងៃ ហាលភ្លៀង ។ ខ្ញុំបានទៅពិនិត្យជិត ហើយខ្ញុំដឹងថា វាជាកៅអីបុរាណ ធ្វើពីឈើបេង ហើយមានរូបរាងស្រស់ស្អាតណាស់។ ខ្ញុំបានយកវាមកផ្ទះ រួចធ្វើការជួសជុល ។ ព្រោះតែខ្ញុំធ្វើការពេញម៉ោង ម្លោះហើយខ្ញុំឆ្លៀតធ្វើតែនៅចុងសប្ផាហ៍តែប៉ុណ្នោះ។ (ច្រើន​ទៀត…)

ខែធ្នូ 8, 2019 at 7:00 ព្រឹក បញ្ចេញមតិ

ធ្វើកៅអីផ្អែកមានដៃ

ខ្ញុំចូលចិត្តឆ្កឹះឆ្កៀល ។ ខ្ញុំមិនចូលចិត្តរត់ទៅរកអ្នកជំនាញអោយជួយធ្វើអ្វីមួយអោយខ្ញុំនោះទេ  ម្លោះហើយអ្វីៗ ខ្ញុំតែងរៀន និងធ្វើដោយខ្លួនឯង។ មិនថារបស់អ្វីនោះទេ ខ្ញុំអាចធ្វើ ជួសជុលបានទាំងអស់ ដូច្នោះសរុបមក ខ្ញុំគឺជាជាងដែលគ្មានអាជីព ។

ខ្ញុំអាចជួសជុលគ្រៀងអេឡិចត្រូនិច ទូរស័ព្ទ កុំព្យូទ័រ ម៉ាស៊ីនបោកខោអាវ កង្ហារ ឆ្នាំអ៊ុត​ ឆ្នាំដាំបាយអគ្គីសនីគ្រប់ប្រភេទ តភ្លើង តម្លើងម៉ាស៊ីនត្រជាក់ ម៉ាស៊ីនទឹកក្តៅ….។

ខ្ញុំមានអាជីពខាងផ្នែករចនាក្រាហ្វិច (graphic designer) ។ រយៈពេលចុងក្រោយនេះខ្ញុំមានការចាប់អារម្មណ៍ចំពោះការតុបតែង (interior design) និងគ្រឿងសង្ហារឹមសម្រាប់ការលំអក្នុងផ្ទះ ។ ពេលទៅហាងកាហ្វេខ្ញុំតែងប្រមើលមើល តុ កៅអី ដែលគេរៀបចំក្នុហាង ហើយគិតថា របស់នេះខ្ញុំអាចធ្វើបាន។

ខ្ញុំបានធ្វើរបស់មួយចំនួន ហើយនៅទីនេះគឺខ្ញុំធ្វើកៅអីផ្អែកមានដៃ៖

ខែសីហា 4, 2019 at 2:11 ល្ងាច មតិ ១

វិសាខបូជា 2017

ខែ​ឧសភា 9, 2017 at 10:09 ព្រឹក បញ្ចេញមតិ

លទ្ធិផលពិនិត្យសុខភាព

ក្រោយពីការចុះប្រមូលឈាម និងទឹកនោមរបស់មន្ទីរពិសោធវេជ្ជសាស្ត្រដល់កន្លែងធ្វើការផ្ទាល់កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ថ្ងៃនេះលទ្ធិផលពិនិត្យសុខភាពចេញហើយ គឺថា…..

Continue Reading ខែ​មេសា 24, 2017 at 7:41 ព្រឹក បញ្ចេញមតិ

Back to School with Casio f-91w

After watching some a review on Youtube and other, i fail in love with Casio f-91w. it is durable, cheap and somes know as Bin Laden watch, it also the top 3 selling watch in the world. i wish i will own one. I start searching on amazon, googling and found some local store. but the price make me confuse. Some cost 27$ some 17$ which Amazon cost under 10$.

I don’t remember well but i feel like i use to used it when i was a kid. when i start thinking again and again. this feel is right i used to own it. here is my new one.

ខែ​មេសា 13, 2017 at 9:54 ព្រឹក បញ្ចេញមតិ

ស្ទចត្រី​លេង​នៅ​ក្រោយផ្ទះ

ថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០១៦ ទំនេរអត់ការងារធ្វើដើរផឹកកាហ្វេដូចសព្វដង។ ទៅដល់ហាងកាហ្វេមនុស្សពេញ អត់មានកន្លែងដោតភ្លើកុំព្យូទ័រ ក៏ហៅកាហ្វេ១កែវ ផឹកបណ្តើរមើលស្រីស្អាតបណ្តើរ អូសក្រឡាបាន១ម៉ោង ក៏ត្រឡប់មកផ្ទះវិញ ។

សម្រាកនៅផ្ទះមួយសន្ទះ ក៏ចេញស្ទួចត្រីទៅ…..ម្នាក់ឯង

ខែនេះត្រីមិនទាន់ធំទេ ស្ទួច៣ម៉ោង ចាប់ពីម៉ោងប្រហែល៣ ដល់ម៉ោង៦ល្ងាច បានត្រី៣ ប៉ុនៗមេដៃ 🙂 😀 (ច្រើន​ទៀត…)

ខែសីហា 9, 2016 at 10:40 ព្រឹក បញ្ចេញមតិ

ចៅតាយ៉ាងបិញ

កាលពីខ្ញុំអាយុប្រហែល១០ ឬ ១២ឆ្នាំ នៅក្មេងចេះតែលេង មិនដែលគិតពីប្រវត្តិគ្រួសារឡើង។ ថ្ងៃមួយជីតារបស់ខ្ញុំគាត់បានអានអក្សរដែលមាននៅលើសៀវភៅសរសេរជាភាសាវៀតណាម ឬយួននោះ ដែលកាលនោះខ្ញុំតែងគិតថា នោះជាអក្សរភាសាបារាំង។ គាត់អាន ហើយបកប្រែអោយស្តាប់។ ពិតជាធ្វើអោយខ្ញុំងឿងឆ្ងល់ ព្រោះគិតថា គាត់ចាស់ហើយ គាត់មិនដែលទៅរៀនឯណាទេ ហេតុអ្វីក៏គាត់ចេះ?

(ច្រើន​ទៀត…)

ខែមិថុនា 7, 2016 at 9:28 ព្រឹក បញ្ចេញមតិ

បាត់លុយ google western union

នេះជាលើកទី២ ដែលខ្ញុំទទួលប្រាក់ពីgoogle adsense ។
ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៦ ក្រុមហ៊នgoogle បានផ្ញើលុយដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម(google adsense) តាមរយៈ western union ដែលផ្តល់លេខកូដ១០ទ្ទង់សម្រាប់ទៅបើកប្រាក់។

ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៦ ខ្ញុំបានបោះពុម្ព(print)លេខកូដ western យកទៅធនាគារកម្ពុជាសាធារណៈ នៅអាគារadwood ។ ពេលដល់បុគ្គលិកបានឆែកមើល គឺខ្ញុំមិនអាចបើកប្រាក់បានទេ ព្រោះឈ្មោះអ្នកទទួលប្រាក់គឺឈ្មោះប្អូនរបស់ខ្ញុំ ។ រឿងនេះធ្វើអោយខ្ញុំមិនអស់ចិត្តសោះ ព្រោះខ្ញុំបានប្តូរឈ្មោះពីប្អូនខ្ញុំមក ជាឈ្មោះខ្ញុំរួចហើយក្នុងប្រព័ន្ធរបស់google ។ ដូច្នោះខ្ញុំបានចេញពីធនាគាកម្ពុជាសាធារណៈ ទៅធនាគាអេស៊ីលេដាមួយទៀត ។ ខ្ញុំបានអោយលេខកូដទៅបុគ្គលិកacleda ដើម្បីឆែកមើល ហើយខ្ញុំបានប្រាប់ទៅបុគ្គលិកនោះថា “ខ្ញុំបានទៅធានាគាមុនម្តងហើយ តែខ្ញុំមិនអាចបើកប្រាក់បានទេ” ខ្ញុំបានប្រាប់រឿងហេតុដែលកើតនៅធានាគាមុន បន្ទាប់មកបុគ្គលិកនោះបានទៅសាកសួរពីរបុគ្គលិកផ្សេងទៀតនៅទីនោះ ។ បន្ទាប់ពីពិភាក្សាគ្នារួចគាត់បានប្រាប់ត្រឡប់មកខ្ញុំវិញថា “ពិតជាមិនអាចបើកបានមែន សូមអោយប្អូនរបស់ខ្ញុំជាឈ្មោះអ្នកទទួលមកបើកវិញទើបបាន” ។

ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៦ ខ្ញុំបានប្រាប់ប្អូនអោយទៅបើកលុយ តែដោយហេតុជាប់រវល់ប្អូនមិនបានទៅបើកទេ។

លុះដល់ព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៦ ប្អូនខ្ញុំបានទៅបើក ចូលទៅបីទីតាំង គឺ ធានាគាអេស៊ីលីដា ២កន្លែង និង ធានាគាកម្ពុជាសាធារណៈ១ គឺគេប្រាប់ដូចគ្នាថា “គ្មានលេខកូដផ្ទេលុយនេះទេ” ។ រសៀលបន្តិចខ្ញុំបានចូលឆែក្នុងប្រព័ន្ធរបស់ google វិញ ព័ត៌មានបង្ហាញថា លុយគឺបានបើករួចហើយ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៦ ។google adsense

គ្មានការសង្ស័យទៅលើប្អូនរបស់ខ្ញុំឡើយ ព្រោះកាបើកប្រាប់លើកទី១ក៏ប្អូនខ្ញុំជាអ្នកបើកដែរ។ ដោយសាការកែរព័ត៌មានក្នុងប្រព័ន្ធgoogle មិនអស់ពីឈ្នោះប្អូនខ្ញុំ មកឈ្មោះខ្ញុំមិនអស់ទើបធ្វើអោយមានការភ័ន្ឌច្រឡំក្នុងការទៅបើកប្រាក់នេះ។

ខែ​ឧសភា 29, 2016 at 9:01 ព្រឹក បញ្ចេញមតិ

បាត់មួកសុវត្តិភាពនៅ Chartime

ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃទី២ចូលឆ្នាំខ្មែរ កន្លែងធ្លាប់ផឹកកាហ្វេសព្វដងមិនបើកលក់ទេ ក៏ជិះឆ្វែលទៅ ឆ្វែលមកនៅម្តុំសន្ធរម៉ុក ឃើញហាងឆាតថែម chartime នៅបើកលក់ដូធម្មតា ប៉ុន្តែហាក់ដូចជាស្អាត់បន្តិ មានម៉ូតូពីរបីគ្រឿងខាងមុង និងមានសន្តិសុខយាមម្នាក់ផង។ ខ្ញុំក៏ចូលដាក់ម៉ូតខាងមុខហាង ដោយយល់ថា ទីធ្លាតូច និងមានសន្តិសុខនៅក្បែរនោះផង ខ្ញុំមិនបានចាក់សោមួកអោយជាប់ម៉ូតូឡើង។ ជាធម្មតាខ្ញុំតែចាក់សោវា តែពេលខ្លះក៏ខកខានដែរ។ ខ្ញុំចូលទៅផឹកកាហ្វេយ៉ាងព្រងើយ ចាប់ពីម៉ោងប្រហែល ៣ ដល់ម៉ោង ៥ ក៏ចេញមកវិញ អុញ!មួកទៅណាបាត់….។ មួកនេះទិញនៅចុងខែ ១២ ឆ្នាំ២០១៥ តម្លៃ ៥០ ដុល្លា គិតទៅប្រើបានប្រហែល បីខែកន្លះ រួមទាំងវែនតាការពារពន្លឺ ដែលបានទិញប្រហែល១ឆ្នាំកន្លះហើយតម្លៃ ១៥ដុល្លា វែនតានោះគឺប្រើយូហើយ។

ខែ​មេសា 23, 2016 at 10:17 ព្រឹក បញ្ចេញមតិ

អត្ថបទ​ចាស់​ជាង​នេះ​


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives