Posts filed under ‘អេឡិចត្រូនិច’

ទិញអាយហ្វូន3gs 32g តែ១០ដុល្លាទេ

អ្នករួមការងារម្នាក់គាត់សល់ទូរស័ព្ទអាយហ្វូល3gs 32g ដែលគាត់លេងប្រើទៅហើយ ។ គាត់លក់អោយខ្ញុំ តែ១០ដុល្លាប៉ុណ្ណោះ រួចខ្ញុំក៏ទិញយកមកប្រើ ធ្វើជាទូរស័ព្ទដែលប្រើប្រាស់ប្រចាំថ្ងៃ។

ខែមិថុនា 8, 2017 at 3:44 ព្រឹក បញ្ចេញមតិ

រើសអេតចាយកាសអាយហ្វូន

ខ្ញុំតែងទៅហាត់ប្រាណដូចសព្វមួយដង  នៅពេលដែលខ្ញុំដើរទៅកន្លែងបាវសាក់បានប្រទះឃើញកាសទូរស័ព្ទព័ណ៌សមួយខូចដាច់ខ្សែរខ្ទេចខ្ទី ដែលគេបានគ្រវែងចោលទៅក្បែរជញ្ជាំង ។ ដំបូងឡើយខ្ញុំមិនចាប់អារម្មណ៍អ្វីទេ ព្រោះគិតថាវាជាសំរាមដែលគេបោះចោលទៅហើយ។ មួយសន្ទុះមកមកខ្ញុំនឹកក្នុងចិត្តថា “តើកាសនោះជារបស់សុទ្ធ ឬជារបស់អាយ?” ។ ប៉ុន្មានឆ្នាំមុនខ្ញុំធ្លាប់បានទិញកាសសុទ្ធនេះដែលភ្ជាប់ក្នុងទូរស័ព្ទអាយហ្វូល៥ ក្នុងតម្លៃ១៩ដុល្លាពីរហាងទូរស័ព្ទមួយ ហើយបើសិនជាកាសដែលគេបោះចោលនេះជារបស់សុទ្ធមែន ខ្ញុំត្រូវតែរើសវាយកមកទុកប្រើ។  ខ្ញុំបានទៅរើសវាយកមក រួចចាប់ផ្តើមធ្វើកោសលវិច័យ ឆ្លងតាមចំណេះដឹងខ្លះៗវាអាចជារបស់សុទ្ធ ។ ដើម្បីអោយមានទំនុកចិត្តខ្ញុំបានខ្ចប់វាយកមកផ្ទះ រួចផ្តើមស្វែករក​ និងផ្ទៀតផ្ទាត់ក្នុងgoogle ដើម្បីអោយច្បាស់ថា វាពិតជារបស់សុទ្ធ១០០ភាគរយ។ ជាលទ្ធផលគឺវាជារបស់សុទ្ធពិតប្រាកដមែន។

ថ្ងៃទំនេរក្រោយមកខ្ញុំបាន កាត់យកតែក្បាលកាសទៅភ្ជាប់ជាមួយខ្សែកាស់ថ្មី នោះគឺខ្សែកាស់samsung ២៥០០រៀល។ កាសដែលពិរោះ គឺមិនឋិតនៅលើខ្សែរបស់វានោះទេ គឺសំខាន់ឋិតលើក្បាលបញ្ចេញសម្លេងរបស់វា។

ខែមិថុនា 8, 2017 at 3:31 ព្រឹក បញ្ចេញមតិ

Back to School with Casio f-91w

After watching some a review on Youtube and other, i fail in love with Casio f-91w. it is durable, cheap and somes know as Bin Laden watch, it also the top 3 selling watch in the world. i wish i will own one. I start searching on amazon, googling and found some local store. but the price make me confuse. Some cost 27$ some 17$ which Amazon cost under 10$.

I don’t remember well but i feel like i use to used it when i was a kid. when i start thinking again and again. this feel is right i used to own it. here is my new one.

ខែ​មេសា 13, 2017 at 9:54 ព្រឹក បញ្ចេញមតិ

Don’t buy fake Chinese PowerBank

U will feel disappointed to buy fake Chinese powerbank. These two guys can only charge my phone under 50% so why i bought it? Ofcuz i have a plan. Do u see the battery in a plastic box? Yes it is a real power to turn these fake Chinese to a genuine powerbank.

fake-chiness-power-bank

ខែធ្នូ 14, 2016 at 2:41 ព្រឹក បញ្ចេញមតិ

Inside Sony pcga-bp71 lithium ion battery 8 cells

Inside Sony pcga-bp71 lithium ion battery 8 cells

ខែវិច្ឆិកា 14, 2016 at 9:03 ព្រឹក បញ្ចេញមតិ

ដំណោះស្រាយ​បញ្ហា mouse double click

វា​មិន​មែន​ជាលើក​ទីមួយទេ​ ដែលខ្ញុំបានជួបប្រទះបញ្ហាmouse double click នេះ ហើយ​ក៏​មិនមែនជាការ​ជួសជុល​លើ​ទីមួយដែរ ដែលបានដោះស្រាយ​បញ្ហា double click នេះ។ សូមលើវីដេអូ​បង្ហាញ​ខាង​ក្រោម​នេះ និង​subscribe channel លើ​ youtube របស់ខ្ញុំ ដើម្បី​ទទួល​បានវីដេអូ​បង្ហាញ​ផ្សេងៗ​ទៀត ។

ខែ​កុម្ភៈ 17, 2014 at 2:16 ល្ងាច បញ្ចេញមតិ

ការ​ភ័ន្ត​ច្រឡំ​ អាយធី​ ជា​ តែ​ទឹក​កក

កម្មវិធី​​កំ​ចាត់​មេរោគ Kaspersky គឺកំពុងពេញនិយម​ និង​លឺ​ពី​មាត់មួយ​ទៅមាត់​មួយ ។ ខ្ញុំបានលឺកម្មវិធីនេះកាលពីឆ្នាំ ២០០៧ ឬ ២០០៨។ តាំងពីដំបូងមកខ្ញុំតែង​តែ បញ្ចេញសម្លេង …ស្គី ។ ខ្ញុំបានបញ្ចេញសម្លេង …ស្គី ពីពេលនេះ​មក​ដល់បច្ចុប្បន្ន ។ នាពេលថ្មីៗនេះ កន្លែងការងារ​ខ្ញុំបាន អោយខ្ញុំទាក់ទងរកទិញកម្មវិធីនេះ Kaspersky មកដំឡើងនៅកន្លែងធ្វើការ ដែលមានកុំព្យូទ័រជិត ២០គ្រឿង ។ ខ្ញុំបានទាក់ទង បី បួន កន្លែងតាមទូរស័ព្ទ ។ ខ្ញុំមានអារម្មណ៍អៀនមាត់ណាស់ ពេលខ្ញុំបញ្ចេញសម្លេង …ស្គី តែអ្នកលក់ឆ្លើយតបវិញ …ស្គាយ ។ ខ្ញុំមិនអស់ចិត្តថាតើ ខ្ញុំបញ្ចេញសម្លេងខុសឬ? ខ្ញុំក៏បានចូល​ទៅyoutube ឆែកមើលភ្លាម ។ 😀 has គឺគេបញ្ចេញសម្លេង …ស្គី  ។ ដូច្នោះខ្ញុំគ្មានរឿងអី​ដែលត្រុវខ្មាស់គេថា​ ខ្ញុំបញ្ចេញសម្លេងខុសនោះទេ។

LCD Projector, ខ្ញុំហៅថា Projector ។ ប៉ុន្តែនៅកន្លែងការងារខ្ញុំបច្ចុប្បន្ននេះ ដែលខ្ញុំ​បានធ្វើ​ការ​ជិត ៤ឆ្នាំនេះ ខ្ញុំតែងលឺក្រុម​ការ​ងារ​ហៅ​ថា LCD(Liquid Crystal Display) គ្រប់ៗគ្នា។ យូៗពេលខ្លះខ្ញុំបែច្រឡំមាត់ហៅថា​ LCD តាមពួកគាត់ដែរ 😀 ។ គួរហៅ Projector ឬ LCD Projector ទើបត្រឹមត្រូវ ។ តើអ្វីទៅដែលហៅថា LCD?

System Unit: ចំពោះអ្នករៀនIT គឺស្គាល់ច្បាស់ និងនិយាយបានត្រឹមត្រូវ ។ ជួនកាលយើងហៅវាថា Case ដើម្បីងាយជាងហៅពាក្យពេញ system unit។ អាចហៅថា case ប្រសើរជាងហៅថា CPU( Central Processing Unit) ។ ហៅ CPU គឺមិនត្រឹមត្រូវទេ។ តើអ្វីទៅដែលហៅថា CPU?

it-cambodia

ខែវិច្ឆិកា 25, 2013 at 7:23 ព្រឹក មតិ 3

ទូរស័ព្ទ​ដំបូងរបស់​គ្រសារ​ខ្ញុំ- Siemens C35

20130920_083148ចំណងជើង​របស់​អត្ថបទ​នេះ​ ខ្ញុំដាក់ថា​ ទូរស័ព្ទ​ដំបូងរបស់​គ្រសារ​ខ្ញុំ  អ្វីដែលជម្រុញ​អោយខ្ញុំដាក់ផ្សាយអត្ថបទ​នេះ ​គឺមុននេះបន្តិច​ខ្ញុំមាន​អារម្មណ៍​​ខកចិត្តមួយ ដែលធ្វើអោយខ្ញុំសោកស្តាយ និង​អស់សង្ឃឹម ប៉ុន្តែបែរជាមានសង្ឃឹមឡើងវិញ ដូចដកបន្លាចេញពីទ្រូង ហើយអ្វីដែលកើតឡើងនេះទុកជាមេរៀនមួយសម្រាប់ខ្ញុំ។

ប្រាកដណាស់ទូរស័ព្ទនេះគឺជាទូរស័ព្ទដំបូងរបស់ ឪពុកម្តាយខ្ញុំ ត្រូវបានប្រើប្រាស់សម្រាប់គ្រួសារទាំងមូល។ ទូរស័ព្ទនេះត្រូវបានគាត់ទិញ​នៅឆ្នាំ ២០០០ ប្រហែលជាក្នុងតម្លៃ ១៣០ដុល្លា។ គិតមកដល់ឆ្នាំ២០១៣នេះ វាមានអាយុ១៣ឆ្នាំហើយ ហើយវាជាទូរស័ព្ទដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន និងទុកដាក់តាំងជាវត្ថុអនុស្សាវរីយ៍ ប៉ុន្តែខ្ញុំពិតជាមានមោទនភាព ពេលដាក់សៀតវានឹងចង្កឹៈទៅធ្វើការងាររាល់ថ្ងៃ :D។ វាអាចនៅប្រើប្រាស់បានធម្មតា ហៅចេញ ហៅចូល ប៉ុន្តែក៏មានបញ្ហាខ្លះដែរ គឺ ខូចញ័រ និងពន្លឺអេក្រង់ពុំសូវច្បាស់ល្អ។ ដោយសាបញ្ហាទាំងពីរនេះ ខ្ញុំបាន​ដោះជួសជុល​ធ្វើ ប្រហែលជាងមួយខែមុននេះ។ ខ្ញុំចង់និយាយថា ពីមុនមកវានៅស្អាតពុំដែលជួសជុលរុះរើទេ។ ហ្ហឺ……អ្វីដែលបារម្ភណ៍ពិតជាមិនខុស តែកាលណាដោះជួសជុល​គឺមានបញ្ហា ។ ខ្ញុំបានធ្វើអោយបាក់គន្លឹះសំបករបស់វាផ្នែកខាងលើ។ ធ្វើញ័រ បរាជ័យ ធ្វើអំពូលភ្លើង ក៏​មិនបាន​សម្រេច​។ ខ្ញុំបានដោះញ័រ​ និងអំពូលពីទូរស័ព្ទផ្សេងសេរីបច្ចុប្បន​មកដាក់ តែមិនដំណើរការសោះ ព្រោះគ្រឿងសេរីថ្មីត្រូវការកំលាំងថាមពល(ថ្ម)ខ្លាំង។ លើសពីភាពបរាជ័យទៀតនោះ ស្រាប់តែប៊ូតុងរបស់វាមិនដំណើរការសោះ 😦 ។  ចុចនេះ ចុចនោះមិនដើរ។ ខ្ញុំស្រងាកចិត្តជាខ្លាំង និងអស់អារម្មណ៍ពីក្នុងខ្លួន ខ្ញុំគិតថាវាឆ្លងចរន្ត និងឆះគ្រឿងផ្នែកណាមួយហើយ ព្រោះតែខ្ញុំបានផ្សា-តខ្សែញ័រ និងអំពូលបន្ថែម លើផ្ទាំងគ្រឿងរបស់វា។ ខ្ញុំបានព្យាយាមរុះរើឡើងវិញជាងកន្លះម៉ោងដោយភាពអស់សង្ឃឹម ស្រាប់តែអារម្មណ៍រីករាយបានត្រឡប់មកវិញ ដូចរើសបានទូរស័ព្ទអាយហ្វូន។ ខ្ញុំបានរៀបចំចាប់វាបញ្ចូលគ្នាវិញដូចសភាពដើម។ ហើយខ្ញុំសន្យាថានឹងមិនដោះវាធ្វើទៀតទេ គឺទុកវាបែបនឹងជាដរាប អោយតែបានហៅចេញ ហៅចូលគឺបានហើយ។ កាលណាដោះជួសជុល ជូនកាលអាចធ្វើអោយខូចលើសដើម។ នេះជាមេរៀនមួយ…

អូ! ភ្លេចរឿងមួយ ។ ថ្មរបស់វាមិនមានលក់ទៀតទេ គឺយកថ្មទូរស័ព្ទផ្សេងមកដាក់ទេ។

Image

ញ័រ និងអំពូលដែលដាក់មិនត្រូវ

Image

ជាមួយស្រោមស្បែករបស់វា

Image

ចាប់បញ្ជូលវិញដូចដើម

ខែតុលា 25, 2013 at 5:46 ល្ងាច មតិ 2

បាន Nokia 8250 មួយទៀត

ម្សិលមិញ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៣

បានទិញពីបុរស់ម្នាក់វ័យ២០ ទៅ ៣០ឆ្នាំ ។ គាត់បានដាក់មតិក្នុងទំព័រលក់ទំនិញមួយ ខ្ញុំបានទាក់ទងគាត់តាមទូរស័ព្ទ ហើយក៏ណាត់ជួបគ្នានៅមុខ អ៊ី អិល ធី ផ្សាថ្មី។ កាលគាត់ដាក់ម់តិ គាត់លក់ ៧ ដុល្លា ។ ដល់ពេលជួបគ្នាខ្ញុំពិនិត្យចុះ ឡើង ខ្ញុំបានសួរគាត់លក់ប៉ុន្មានគាត់ថា ៥ដុល្លា។ ទូរស័ព្ទនេះ អស់ស្រីនហើយ ព្រោះធ្លាប់ដោះធ្វើ និងដាក់សំបកអាយ។ ប៊ូតុងរបស់វាចុចមិនសូវស្រួលទេ ជួនចុចចេញ ជួនមិនចេញលេខ តែបើទទួលការហៅចូលបានធម្មតា។ ម្យ៉ាងទៀតអេក្រង់ពន្លឺមិនសូវល្អ។ ទិញថ្មអស់ ២ដុល្លាទៀត ។

nokia 8250nokia 8250 battery1
nokia 8250 battery

ខែតុលា 20, 2013 at 4:17 ល្ងាច មតិ ១

Sony GSM CM-DX1000​

ពួសន គាត់គឺជាបុគ្គលិករួមការងារជាមួយខ្ញុំ។ ថ្ងៃនេះកុំព្យូទ័ររបស់គាត់ត្រូវការបន្ថែម DVD ROM ថ្មី។ គាត់បានប្រាប់ខ្ញុំអោយជួយទិញ DVD ROM មកដាក់កុំព្យូទ័រគាត់ គាត់នឹងអោយទូរស័ព្ទសេរីចាស់របស់គាត់មកខ្ញុំ ព្រោះខ្ញុំធ្លាប់បានប្រាប់គាត់ថាចង់បានទូរស័ព្ទនោះ ដោយពីមុនធ្លាប់សួររកទិញពីគាត់ផង។ ខ្ញុំបានទិញ DVD RW មកដាក់អោយគាត់ហើយស្រេច ក៍បានទូរស័ព្ទដ៏ប្រណិតនេះមក។ គឺ Sony GSM CM-DX1000​ ដែលបានចេញក្នុងឆ្នាំ ១៩៩៧ (យោងតាម http://www.gsmarena.com/sony_cm_dx_1000-127.php ) ។​ គាត់បានប្រាប់ថាវាប្រើបានតែជាមួយប្រព័ន្ធ០១២ ប៉ុណ្ណោះ។ គាត់បានអោយមកខ្ញុំមាន ទាំងប្រដាប់សាក និងជើងបញ្ឈរលើតុផង ប៉ុន្តែមិនមានថ្មទេព្រោះគាត់រកពុំទាន់ឃើញ។ ថ្មរបស់វាពុំកាន់ បានយូទេ បានត្រឹមតែ ៥ ឬ ១០ នាទីប៉ុណ្នោះ ដូច្នោះត្រូវកែឆ្នៃដាក់ថ្មប្រភេទផ្សេងវិញ។ ខ្ញុំនឹងដាក់អត្ថបទបន្តក្រោយពេលកែច្នៃរួចរាល់ នឹងរងចាំមើលថាតើវាប្រើការបានឬទេ។

sony cm-dx1000-spec

Specification

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ខែតុលា 6, 2013 at 5:33 ព្រឹក មតិ 2

អត្ថបទ​ចាស់​ជាង​នេះ​


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives